អគារសិក្សា​២​ខ្នង​មាន​១០​បន្ទប់ បូក​នឹង​បន្ទប់ទឹក​១​ខ្នង​មាន​៤​បន្ទប់ និង​ដង​ទង់ជាតិ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន ,​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ត្រូវបាន​លោក​ជំទាវ ហ៊ុន ម៉ា​ណា អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់ នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ​

ខេត្ត​កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែកក្កដា ឆ្នាំ​២០២៦ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​វិទ្យុ​-​ទូរទស្សន៍​បាយ័ន បាន​អញ្ជើញ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អាគារ​សិក្សា​ចំនួន​២​ខ្នង មាន​១០ បន្ទប់ ភ្ជាប់​ដោយ​បន្ទប់ទឹក​១​ខ្នង មាន​៤​បន្ទប់ សាងសង់​ទីធ្លា​សាលា និង​ដង​ទង់ជាតិ នៃ​សាលាបឋមសិក្សា ហ៊ុន សែន ក្រ​បៅ ស្ថិតនៅក្នុង​ភូមិ​ក្របៅ ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ ។

​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារសិក្សា​នេះ លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដល់​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​នៅថ្ងៃនេះ ដែល​ជា​និច្ចកាល​លោក​ទាំង​៤ តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា ជាពិសេស​ការគិតគូរ​ចំពោះ​ការសាងសង់​អាគារ​សិក្សា​ដល់​ក្មួយៗ​សិស្សានុសិស្ស​នៅ​ថ្ងៃនេះ​។
​ពិធី​បញ្ចុះ​បឋមសិលា​នេះ បាន​ប្រព្រឹត្តទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា ដោយ​មាន​និមន្ត​ព្រះសង្ឃ​៧​អង្គ មាន​ការចូលរួម​ពី​យាយជី តាជី​៥០​នាក់ ប្រជាពលរដ្ឋ​អាណាព្យាបាល​សិស្ស​១០០ នាក់ និង​សិស្សានុសិស្ស ចំនួន​៦២២​នាក់​។

​នា​ឱកាស​នោះ លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ​របស់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ឃី​ត (​កញ្ចប់ៗ​) មាន​ជា​សម្ភារៈ​ប្រើប្រាស់ សម្លៀក​បំពាក់ និង​ថវិកា​៥០០០០​រៀល ចែក​ជូន​លោកយាយ លោកតា ដែល​បាន​ចូលរួម​នា​ឱកាស​នេះ និង​ចែក​រទេះរុញ​សម្រាប់​ពលរដ្ឋ​មាន​ពិការភាព​ចំនួន​២​គ្រឿង​។ ជាមួយគ្នា​នោះ លោកជំទាវ ក៏​បាន​ចែក​នូវ​អាហារ​ដល់​ក្មួយៗ សិស្សានុសិស្ស​ដែល​បាន​ចូល​រួមទាំង​៦២២​នាក់​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *