ផ្ទះ​ទេវតា​ទី​៣៣៧ មួយ​ខ្នង​ទៀត​ដោយ​មាន​ភ្ជាប់​ប្រព័ន្ធ​ភ្លើង​សូ​ឡា និង​ទឹក​ស្អាត ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ត្រូវបាន​លោក​ជំទាវ ហ៊ុន ម៉ា​ណា ប្រគល់ជូន​អតីតយុទ្ធជន​ពិការ នៅ​ខេត្ត​តាកែវ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែ​សីហា ឆ្នាំ​២០២៦ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា វិទ្យុ​-​ទូរទស្សន៍​បាយ័ន បាន​អញ្ជើញ​ប្រគល់​អំណោយ​ផ្ទះ​ទេវតា​១​ខ្នង​ទៀត ជូន​ ​លោក​ ​ប៉ែ​វ រ៉ែ​ន អាយុ​៥៥​ឆ្នាំ ជា​អតីត​យុទ្ធជន​ពិការ​ជើង ​និង​ប្រពន្ធ​ឈ្មោះ ខាត់ ក្តឹប អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ គ្រួសារ​គាត់​មានកូន​ចំនួន​៨​នាក់ (​ប្រុស​៤​នាក់​) ក្នុងនោះ​កូនៗ​៧​នាក់ ពួកគេ​មានគ្រួសារ​ហើយ​បាន​បែក​ចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេងៗ និង​សុទ្ធតែ​មាន​ជីវភាព​ខ្វះខាត​។ សព្វថ្ងៃ​ពួក​គាត់​រស់នៅ​ជាមួយ​កូន​ប្រុស​ពៅ​អាយុ​១៥​ឆ្នាំ និង​ចៅៗ​កំព្រា​ចំនួន​៤​នាក់ ក្នុង​ជីវភាព​ខ្វះខាត​។

​ក្នុងឱកាស​នោះ លោកជំទាវ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចំពោះ​គ្រួសារ​អតីតយុទ្ធជន​ដែល​ទទួល​អំណោយ​ផ្ទះ​នាពេលនេះ ដែល​ជា​និច្ចកាល​លោក​ទាំង​៤ តែង​គិតគូរ​ពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​។ បន្ថែម​លើ​អំណោយ​ផ្ទះ​ខាងលើ លោកជំទាវ ក៏បាន​ផ្តល់​នូវ​ប្រព័ន្ធ​ភ្លើង​សូ​ឡា​នៅមុខ​ផ្ទះ និង​ក្នុង​ផ្ទះ និង​ទឹក​ស្អាត​ដល់​ម្ចាស់ផ្ទះ​ទៀតផង​។

លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បន្ថែម​មួយចំនួន​ទៀត​ផង​ដែរ រួមមាន ៖ អង្ករ​១០០​គីឡូក្រាម​, ត្រីខ​១​កេស​, មី​ចំនួន​៥​កេស​, ទឹកដោះគោ​ខាប់ ១​កេស​,  ពួក​១, ប្រេងកូឡូ​១​ប្រអប់​ធំ​, ប្រេងខ្យល់​១​ប្រអប់​ធំ ,​ចានដែក​១, ឆ្នាំង​តូច​១, ឆ្នាំង​ធំ​១, ខ្ទះ​ឆា​១, វែង​ឆា​១, វែង​បាយ​១, វែង​សំឡ​១, ស្លាបព្រា និង​សម​១​ឡូ​, កំសៀវ​១, ចានបាយ​ចំនួន​៥, ចាន​សម្ល​ចំនួន​៥, តែ ១ គីឡូក្រាម​,​ខ្នើយ​ចំនួន​២,​មុង​ចំនួន​២,​ភួយ​ចំនួន​២,​កន្ទេល​ចំនួន​២,​ស្ករស​ចំនួន​៥​គីឡូក្រាម​ទឹក​ស៊ី​អុីវ​ចំនួន​៣​យួរ​,​វិទ្យុ FM១​គ្រឿង​, ថ្ម​ដាក់​វិទ្យុ​ចំនួន​២ ស្បែកជើង​ចំនួន​២​គូរ​,​ថ្នាំ​នឹង​ច្រាស​ដុសធ្មេញ​ចំនួន​៥​ឈុត​,​សាប៊ូដុំ​ចំនួន​១២​ដុំ​តូច​,​ថ្នាំពេទ្យ​ចំនួន​៥​ប្រអប់​តូច​,​ខោអាវ​ចំនួន​២​កំប្លេរ និង​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល ព្រមទាំង​អំណោយ​របស់​សម្ដេច​តេជោ និង​សម្ដេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ឃី​ត (​កញ្ចប់ៗ​) មាន​ជា​សម្ភារៈ​ប្រើប្រាស់ សំលៀក​បំពាក់ និង​ថវិកា ចែក​ជូន​លោកយាយ លោកតា​ដែល​បាន​ចូលរួម​នា​ឱកាស​នោះ ព្រមទាំង​នាំយក​នូវ​កាតា​ប​ដែល​មាន​សម្ភារៈ​សិក្សា​ជា​ច្រើន​មុខ សំលៀក​បំពាក់ មក​ចែក​ដល់​សិស្សានុសិស្ស​នៅ​ភូមិ​នេះ​ចំនួន​១២៥​នាក់​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *