ប្រជាពលរដ្ឋ​ចំនួន ១១៩.៤៩០​នាក់ បាន​ទទួល​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាក​រ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ អំឡុង​ពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល ៦ ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៧ ខែ​មេសា ប្រជាពលរដ្ឋ​ចំនួន ១១៩.៤៩០​នាក់ បាន​ជឿទុកចិត្ត និង​មក​ទទួល​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាក​រ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

​ក្រោម​ការយកចិត្តទុកដាក់ និង​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ដាក់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សេវា​រថយន្តក្រុង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត អំឡុង​ពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​, ក្នុង​រយៈពេល​៦​ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៧ ខែ​មេសា ដែល​ជា​ការកាត់បន្ថយ​បន្ទុក​ចំណាយ​សម្រាប់​បងប្អូន អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេងៗ រួម​ទាំង​ការ​ធ្វើ​បុណ្យទាន​ផងដែរ​។

​ជា​លទ្ធផល​មាន​ប្រជាពលរដ្ឋ​ចំនួន​១១៩.៤៩០​នាក់ បាន​ជឿទុកចិត្ត និង​មក​ទទួល​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាក​រ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កើនឡើង​ចំនួន ៣៣.៦៤១​នាក់ ស្មើនឹង ៣៩%​។ ជា​មធ្យម ក្នុង​ពលរដ្ឋ​ម្នាក់ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១០​ម៉ឺន ឬ​២៥$ សម្រាប់​ការធ្វើ​ដំណើរ​ទៅមក ហើយ​មធ្យោបាយ​ដឹកជញ្ជូន​ឥត​គិត​ថ្លៃ​នេះ បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ​សរុប របស់​ប្រជាពលរដ្ឋ​ប្រមាណ ១២ ពាន់​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ ៣ លាន​ដុល្លារ ដែល​ចំនួន​ទឹកប្រាក់​នេះ បាន​ចែករំលែក​ចូល​ទៅ​កាន់​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការចំណាយ​នានា​នៅ​ស្រុកកំណើត ជំនួស​ឱ្យ​ការធ្វើដំណើរ​តែមួយ​មុខ​។

​សេវា​ដឹកជញ្ជូន​ឥតគិតថ្លៃ មិន​ត្រឹម​បាន​ជួយ​សម្រាល​បន្ទុក​ចំណាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កាតាលីករ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន​ផងដែរ សម្តៅ​លើកកម្ពស់​កំណើន​ចំណូល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទាំងមូល ៕​

 

Leave a Reply

Your email address will not be published. Required fields are marked *