សារ​ពិសេស ៖ សម្ដេច​តេជោ ហ៊ុន សែន ផ្ដល់​អនុសាសន៍​ដល់ នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បង្ក្រាប​ឱ្យបាន Scam Online ពិសេស​ត្រូវ​សួរ​ចម្លើយ​ក្រុម Scam Online

​រាជធានី​ភ្នំពេញ ៖ ថ្ងៃអាទិត្យ ៨​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៦ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​កម្ពុជា បាន​ផ្ដល់​អនុសាសន៍​ដល់ នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បង្ក្រាប​ឱ្យបាន Scam Online ពិសេស​ត្រូវ​សួរ​ចម្លើយ​ក្រុម Scam Online ដែល​បាន​ចាប់​ហើយ សង្កត់​សួរថា​តើ​ចូល​តាម​ណា ? លើសពីនេះ សម្ដេច​តេជោ បាន​សង្កត់ធ្ងន់ថា ការបង្ក្រាប Scam Online គឺ​ត្រូវ​ដើរ​ទន្ទឹម​នឹង​ការបង្ក្រាប​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ ដោយ​ត្រូវ​ដកតំណែង និង​អនុវត្ត​ច្បាប់​តែ​ម្ដង និង​ចំណែក​មន្ត្រី​មិន​ព្រម​អនុវត្ត គឺ​ត្រូវ​ដកតំណែង​។​

​សម្ដេច​តេជោ បាន​លើកឡើង​ខាងលើ នៅក្នុង​ឱកាស​នៃ​ការជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាព​នានា​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ៕

Leave a Reply

Your email address will not be published. Required fields are marked *