ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា អញ្ជើញ​នាំយក​ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ និង​ចែក​អំណោយ​ប្រជាពលរដ្ឋ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​ ​ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យវត្ថុ និង​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រគេន​ព្រះសង្ឃ​១​វត្ត​ ​និង​ចែក​អំណោយ​ប្រជាជន​៦៥០​គ្រួសារ ក្នុងនោះ​រួមមាន គ្រួសារ​យុទ្ធជន​នៅ​សមរភូមិ​ជួរមុខ និង​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ​។ ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ ​បរិវេណ​វត្ត​បាំង​ស្លឹក ស្ថិតក្នុង​ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ ពិធី​ក៏បាន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​រៀបចំ​អាហារ​ថ្ងៃត្រង់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​រួមទាំង​៦៥០​គ្រួសារ​។

​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា​ ​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាំងអស់​ដែល​បាន​ធ្វើ​នៅថ្ងៃនេះ ទៅដល់​វីរ​កងទ័ព​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ និង​បួងសួង​សុំ​ឲ្យ​ប្រទេស​ជាតិ​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​។

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម និង​លោកជំទាវ​ក៏​បាន​ចែក​នូវ​កាតា​ប​សិស្ស​ដែល​មាន​នូវ​សម្ភារៈ​សិក្សា​ជា​ច្រើន​មុខ និង​ចំណីអាហារ ដល់​សិស្សានុសិស្ស​ចំនួន ៣៨៧​នាក់​, ក៏​មាន​ចែក​វ៉ែនតា​ចំនួន​៦១០​វ៉ែនតា និង​ថ្នាំ​បន្តក់​ភ្នែក​ចំនួន​៧៨០ និង​ចែក​រទេះរុញ​សម្រាប់​ជនពិការ​ចំនួន​០៣​គ្រឿង​។​

​ទេយ្យវត្ថុ​សម្រាប់​វត្ត​រួមមាន​៖
១-​អង្ករ​១​តោន​
២-​មី​៣០​កេស​តូច​
៣-​ត្រីងៀត​១០​គីឡូក្រាម​
៤-​សាច់ក្រក​១០​គីឡូក្រាម​
៥-​សាច់​ផាត់​១០​គីឡូក្រាម​
៦-​ទឹកដោះគោ​ខាប់​២​កេស​
៧-​កាហ្វេ​៥​កញ្ចប់​ធំ​
៨-​តែ​២​គីឡូក្រាម​
៩-​ស្ករស​១​បេ​
១០-​អំបិល​១​បេ​
១១-​ទឹកត្រី​៥​យួរ​
១២-​ទឹកស៊ីអ៊ីវ​៥​យួរ​
១៣-​ទឹក​ម្ទេស​៥​យួរ​
១៤-​ទឹក​សៀង​៥​យួរ​
១៥-​សាប៊ូដុំ​១០០​ដុំ​តូច​
១៦-​ច្រាស និង​ថ្នាំដុសធ្មេញ​១០០​ឈុត​
១៧-​ប្រេងកូឡា​១០០​ដប
១៨-​ប្រេងខ្យល់​១០០​ដប​
១៩-​ថ្នាំពេទ្យ​២០​ប្រអប់​
២០-​ស្លា​ដក់​៥
២១-​សាប៊ូ​ម្សៅ​១០​កញ្ចប់​
២២-​បច្ច័យ ២​លាន​រៀល​

​អំណោយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​៦៥០​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖
១-​ថ្នាំពេទ្យ​(៤​មុខ​) ១​ប្រអប់​
២-​ថ្នាំ​ដុសធ្មេញ​១​ទី​ប
៣-​ច្រាស​ដុសធ្មេញ ១
៤-​ប្រេងកូឡា ១​ដប​តូច
៥-​ប្រេងខ្យល់ ១​ដប​តូច​
៦-​ធូប​មូស ១​ប្រអប់​
៧-​ពិល ១
៨-​សាប៊ូ​ដុស​ខ្លួន ១​ដុំ​
៩-​សាប៊ូកក់សក់ ១២​កញ្ចប់​
១០-​សាប៊ូ​បោក​ខោអាវ ១​កញ្ចប់
១១-​សំឡី​អនាម័យ​នារី​១​ដុំ
១២-​ក្រមា​១
១៣-​កន្សែង​១
១៤-​សារុង​១
១៥-​មុង​១
១៦-​ភួយ​១
១៧-​អង្រឹង​១
១៨-​អាវ​ភ្លៀង​១
១៩-​កន្ទេល​១
២០-​នំ​ស្រួយ​លី​លី​១​កញ្ចប់​ធំ
២១-​ទឹកដោះគោ​ខាប់ ២​កំប៉ុង
២២-​ទឹក​ស៊ី​អ៉ីវ​១​យួរ​
២៣-​មី ១​កេស
២៤-​ត្រីខ ១​យួរ
២៥-​អង្ករ​២៥​គី​ឡូ (១​បាវ​)
២៦-​ធុង​ទឹក​ចំណុះ​៣៥​លីត្រ ១
២៧-​ថវិកា ៥០,០០០​រៀល​៕​

Leave a Reply

Your email address will not be published. Required fields are marked *