ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​»! «​យុទ្ធនាការ ១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រឡប់​មក​វិញ​ហើយ​, សូម​ចូលរួម​បរិច្ចាគ ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា អាច​បន្ត​បេសកកម្ម​សង្គ្រោះ​ជីវិត​ទារក និង​កុមារ​នៅ​កម្ពុជា​

ភ្នំពេញ ៖ យុទ្ធនាការ ១​ម៉ឺន​រៀល ១​ម៉ឺន​នាក់ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ត្រឡប់​មក​សារជាថ្មី​ពេញ​មួយ​ខែ​មិថុនា ឆ្នាំ​២០២៦ ដោយ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ដឹកនាំ និង​បើក​យុទ្ធនាការ ១​ម៉ឺន​រៀល ១​ម៉ឺន​នាក់ ឆ្នាំ​២០២៦​នេះ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៦​។​

«​យុទ្ធនាការ ១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ជា​យុទ្ធនាការ​ប្រចាំ​ឆ្នាំ​ដ៏​ធំ និង​សំខាន់​មួយ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​ចូលរួម​អបអរសាទរ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​បំផុស​ចលនា​សប្បុរសធម៌ ក៏ដូចជា​ដើម្បី​រម្លឹក​ឱ្យមាន​ការចូលរួម​បរិច្ចាគ ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​» ក្នុង​គោលបំណង​រួម​គ្នា​នាំ​ក្ដីសង្ឃឹម និង​ភាព​ញញឹម​ដល់​ទារក និង​កុមារ ព្រម​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រូវការ​សេវា​ពិនិត្យ ព្យាបាល និង​សម្ភព ដោយ​ឥតគិតថ្លៃ ប្រកបដោយ​គុណភាព និង​មិន​មាន​ការរើសអើង នៅ​មន្ទីរពេទ្យ​គនុ្ធបុប្ផា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​អំពាវនាវ​ដល់​សាធារណជន​, សប្បុរសជន​, ក្រសួង​-​ស្ថាប័ន​, ក្រុមហ៊ុន​-​សហគ្រាស​, គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដៃគូ សូម​ចូលរួម​បរិច្ចាគ​ក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួម​គ្នា​រក្សា​និរន្តរភាព​នៃ​កិច្ច​ដំណើការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ការបន្ត​បេសកកម្ម​សង្គ្រោះ​ជីវិត​ទារក និង​កុមារ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ​, មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏​សូម​អំពាវនាវ​ដល់​សិល្បករ សិល្បការិនី តារា​សម្ដែង បុគ្គល​មាន​ប្រជាប្រិយ អង្គភាព​សារព័ត៌មាន​ជាតិ​-​អន្ដរជាតិ និង​ភាគី​ពាក់ព័ន្ធ ចូលរួម​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​នេះ ឱ្យបាន​កាន់តែ​សកម្ម កាន់តែ​ទូលំទូលាយ និង​កាន់តែ​ផុសផុល​បន្ថែមទៀត តាម​មធ្យោបាយ​រៀងៗ​ខ្លួន​។​

​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ «​យុទ្ធនាការ ១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​», សូម​បរិច្ចាគ​តាមរយៈ​លេខ​គណនី​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅតាម​បណ្ដា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ដៃគូ​របស់​មូលនិធិ (​ដូច​មាន​ក្នុង​រូបភាព​ជូន​ភ្ជាប់​) ឬ​ធ្វើ​ការទំនាក់ទំនង តាមរយៈ​លេខ​ទូរ​សព្ទ​៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕

Leave a Reply

Your email address will not be published. Required fields are marked *