សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

ខេត្ត​កំពង់ធំ ៖ នា​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៦ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល និង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ព្រមទាំង​ប្រគល់​នូវ​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យោធភូមិភាគ​ទី​៤ កងទ័ពជើងគោក តាមរយៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ សម្រាប់​បម្រើ​ការងា​រម​នុស្ស​ធម៌ ក្នុងនាម សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត និង​មួយ​ចំណែក​សម្រាប់​ជូន​ដល់​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារ​យោធិន ដែល​មាន​ការខ្វះខាត ឬ ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ។​

Leave a Reply

Your email address will not be published. Required fields are marked *