ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះអតីតវីរៈកងទ័ពដែលមានជីវភាពខ្វះខាតមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរនិងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេចតេជោ~ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់លោកពូ ស៊ី នី អាយុ៥៩ឆ្នាំ រស់នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។
ក្រោយព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ លោកពូបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត ៕

