លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ចំនួន ៦​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ជូន​ដល់​ក្រុមគ្រួសារ​នៃ​វីរ​កងទ័ព​ពលី រស់​នៅក្នុង​ទឹកដី​ខេត្តតាកែវ​

​ខេត្តតាកែវ ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៦ ៖ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ចំនួន ៦​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ជូន​ដល់​ក្រុមគ្រួសារ​នៃ​វីរ​កងទ័ព​ពលី រស់​នៅក្នុង​ទឹកដី​ខេត្តតាកែវ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សោកសង្រេង​បំផុត រួម​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ចំពោះ​ការបាត់បង់​សមាជិកគ្រួសារ និង​ចងចាំ​ជានិច្ច​នូវ​វីរភាព​ដ៏​ថ្លៃថ្លា​ចំពោះ​ជាតិ​មាតុភូមិ ។​

​បន្ថែម​ពី​នេះ ដើម្បី​ជា​ការសម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ លោកជំទាវ​បណ្ឌិត ក៏បាន​នាំយក​មក​ជាមួយ​នូវ​អំណោយ​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ ជូន​ដល់​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព ៕

Leave a Reply

Your email address will not be published. Required fields are marked *