សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី និង​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​

​មណ្ឌលគិរី ៖ នា​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៦ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល និង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ព្រមទាំង​ប្រគល់​នូវ​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី និង​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី យោធភូមិភាគ​ទី​១ កងទ័ពជើងគោក សម្រាប់​បម្រើ​ការងា​រម​នុស្ស​ធម៌ ក្នុងនាម សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត និង​មួយ​ចំណែក​សម្រាប់​ជូន​ដល់​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារ​យោធិន ដែល​មាន​ការខ្វះខាត ឬ ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ។​

​សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាប់​ជាប្រចាំ ដល់​សមាគម​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​អ្នក​ទទួល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ។​

Leave a Reply

Your email address will not be published. Required fields are marked *