លោកយាយ អ៊ុក អូន អាយុ​៦៧​ឆ្នាំ​មាន​ជំងឺ​ភ្នែក​និង​លើសឈាម​ទទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​ជាតិ តេ​ជោ សន្តិភាព​

​ដោយ​មាន​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោ និង​សម្ដេច​ធិបតី ជុំវិញ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​និង​មាន​ប័ណ្ណ​ក្រីក្រ ប៉ុន្តែ​គ្មាន​សោហ៊ុយ​ធ្វើ​ដំណើរ និង​ហូបចុក ក្រុមការងារ​មនុស្សធម៌​សម្ដេច តេ​ជោ​-​ធិបតី រួម​និង​រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច តេ​ជោ និង​សម្ដេច​ធិបតី ចែកជូន​ដល់​លោកយាយ អ៊ុក អូន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ស្អាង ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ដែល​លោកយាយ​មាន​ជំងឺ​ភ្នែក​និង​លើសឈាម​និង​មាន​ជីវភាព​ខ្វះខាត​ដើម្បី​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ តេ​ជោ សន្តិភាព​។​

​ក្រោយ​ព្យាបាល​បាន​ធូរស្រាល និង​បាន​ត្រឡប់ទៅផ្ទះ​វិញ លោកយាយ​បាន​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​ធិបតី ដែល​សម្ដេច​ទាំង​ទ្វេ​កំពុង​នឿយហត់​បំផុត​ក្នុង​កិច្ចការ​ប្រទេសជាតិ ក៏​សម្ដេច​នៅ​ឆ្លៀត​ពេល​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​ដែលមាន​ជីវភាព​ខ្វះខាត​។​

Leave a Reply

Your email address will not be published. Required fields are marked *