លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ចំនួន ៨​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ជូន​ដល់​ក្រុមគ្រួសារ​របស់​វីរ​យុទ្ធជន​ពលី រស់​នៅក្នុង​ខេត្ត​សៀមរាប​

​ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ចំនួន ៨​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ជូន​ដល់​ក្រុមគ្រួសារ​របស់​វីរ​យុទ្ធជន​ពលី រស់​នៅក្នុង​ខេត្ត​សៀមរាប ។​

​ក្នុងឱកាស​ជជែក​សំណេះសំណាល​សួរសុខទុក្ខ លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សោកសៅ​បំផុត រួម​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​។​

​លើសពីនេះ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ លោកជំទាវ​បណ្ឌិត ក៏បាន​នាំយក​មក​ជាមួយ​នូវ​អំណោយ​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ ជូន​ដល់​ក្រុមគ្រួសារ​របស់​វីរ​យុទ្ធជន​ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *