ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​គណៈប្រតិភូ​កម្ពុជា​អញ្ជើញ​ដល់​ទីតាំង​ប្រជុំ​លើកដំបូង​របស់​គណៈកម្មកា​រ​ផ្សះផ្សា​ក្រោម​អនុសញ្ញា UNCLOS ជាមួយ​កម្ពុជា និង​ថៃ នៅ​ប្រទេស​សិង្ហ​បុរី​

​សិង្ហ​បុរី ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៦–
​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ភ្នាក់ងារ​កម្ពុជា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា និង​ក្រុម​អ្នកច្បាប់ មក​ដល់​ទីតាំង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​លើកដំបូង របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ជាមួយ​កម្ពុជា និង​ថៃ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៦​។​

​កិច្ចប្រជុំ​លើក​ដំបូង​នេះ ដឹកនាំ​ដោយ​លោកស្រី Katrina Cooper ប្រធាន​គណៈកម្មការ​ផ្សះផ្សា និង​មាន​ការចូលរួម​ពី​សំណាក់​តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍​ក្នុងនាម​បញ្ជីការដ្ឋាន (Registry)​។ ដោយឡែក​ភាគី​ថៃ ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និង​ក្នុងនាម​ជា​ភ្នាក់ងារ​ថៃ​។​
​ប្រភព ៖ AKP

Leave a Reply

Your email address will not be published. Required fields are marked *