កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ

​នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សាធារណរដ្ឋ​តួ​ក​គី​យ៉េ​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានាធិបតី​តួ​ក​គី​យ៉េ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ផ្តល់​បដិសណ្ឋារកិច្ច​ប្រកប​ដោយ​ភាតរភាព​ជូន​ចំពោះ សម្តេច​ធិបតី និង​គណៈប្រតិភូ ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ នាពេលនេះ​។ ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​ការជួបពិភាក្សាកា​រងារ​ជាមួយ​សម្តេច​ធិបតី ដែល​ជំនួប​នេះ​បាន​ឆ្លុះបញ្ចាំង និង​បើក​ទំព័រ​ថ្មី​បន្ថែមទៀត នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​តួ​ក​គី​យ៉េ​។

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ការស្វាគមន៍​ដ៏​កក់ក្តៅ និង​បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​របស់​តួ​ក​គី​យ៉េ ព្រម​ទាំង​តួនាទី​ដ៏​សំខាន់​របស់​តួ​ក​គី​យ៉េ​ក្នុង​ការលើកកម្ពស់​សន្តិ​ភាព និង​ស្ថិរភាព​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ ជាមួយគ្នានេះ​, សម្តេច​ធិបតី​បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា ទស្សនកិច្ច​ការងា​ររ​បស់​សម្ដេច​នា​ឱកាស​នេះ នឹង​ផ្តល់​សម្ទុះ​ថ្មី​ដល់​ចំណង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​, ជាក់ស្តែង និង​គ្របដណ្តប់​លើ​វិស័យ​កាន់តែ​ច្រើន​បន្ថែមទៀត បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​កាលពី​ប្រាំបី​ឆ្នាំ​មុន​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រកបដោយ​ផ្លែផ្កា នា​ពេលកន្លងមក ព្រមទាំង​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ទូលំទូលាយ​ដើម្បី​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ លើ​វិស័យ​សំខាន់ៗ ដូចជា​៖ នយោបាយ សន្តិសុខ និង​ការពារ​ជាតិ​, ពាណិជ្ជកម្ម ការវិនិយោគ និង​ការពង្រឹង​ភាព​ជា​ដៃគូ រវាង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ​, កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​តាមរយៈ​ទីភ្នាក់ងារ TIKA, និង​ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន តាមរយៈ​ការជំរុញ​វិស័យ​ទេសចរណ៍ អប់រំ ការផ្លាស់ប្តូរ​វប្បធម៌ និង​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​រាជធានី​ភ្នំពេញ ជាដើម​។ បន្ថែម​ពី​នេះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​បន្ត​ពិភាក្សាគ្នា​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ សំដៅ​លើកកម្ពស់​សន្តិភាព​, ស្ថិរភាព​, ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ព្រមទាំង​ការគោរព​ច្បាប់​អន្តរជាតិ និង​គោលការណ៍​នានា ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​ទ្វេភាគី​, សម្ដេច​ធិបតី និង​ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ ក៏​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​យោធា រវាង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ និង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​៕

​

Leave a Reply

Your email address will not be published. Required fields are marked *